“Love is . . . Being happy for the other person when they are happy, Being sad for the person when they are sad, Being together in good times, And being together in bad times. LOVE IS THE SOURCE OF STRENGTH.

Monday, November 28, 2011

Hypertension (ជំងឺលើសឈាម ឬ សំពាធឈាមឡើង)


ជំងឺលើសឈាម ឬ សំពាធឈាមឡើង
 

  • ការវាស់សំពាធឈាម ត្រូវធ្វើសារចុះឡើងច្រើនដងលើអ្នកជំងឺដេក និងសំរាកស្ងៀម

  • Sយើងនិងធ្វើការ ព្យាបាលជំងឺលើសឈាមណាពិតៗ ហើយជាប់ជាប្រចាំ គឺលើសពី ១៦០/៩០ មមបារ៉ត

ចំពោះមនុស្សចាស់ និងលើសពី ១៤០/៩០មមបារ៉ត ចំពោះស្រ្តីមានគ៌ត

  • Sការព្យាបាលដែលបានចាប់ផ្តើមហើយ ត្រូវអោយមានលទ្ធភាពតាមដាន និងត្រួតពិនិត្យជាទៀងទាត់។

បើពុំដូច្នេះទេវាអាចបណ្តាលអោយមានផលអាក្រក់រិតតែធ្ងន់ធ្ងរថែតទៀត។
ការព្យាបាលស្រ្តីមិន មានផ្ទៃពោះ
លើសឈាមហៅ (លើសឈាមឯងៗ)
គេមិនអាចរកឃើញបុព្វហេតុអោយបានច្បាស់លាស់ឡើយ

  • Sអោយរបបអាហារសូដ្យូមតិច  ពិនិត្យអ្នកជំងឺជាថ្មី ៨ថ្ងៃ ក្រោយមក

Sបើសំពាធនៅលើស ១៦០/៩០មមបារ៉ត ៖ព្យាបាលដោយប្រើឱសថ
                អ៊ីដ្រូក្លូរ៉ូត្យាហ្ស៊ីដ លេប ៖ ៥០មក្រ ក្នុងមួយថ្ងៃ
                រួមប្រើ ប៉ូតាស្យូមបន្ថែមផង (ប៉ូតាស្យូមក្លរួលេប) ឬបើល្អ ៖ ណែនាំអោយបរិភោគចេក ជាដើម។

  • Sបើគ្មានធូរស្រាល (៨ថ្ងៃក្រោយ) ប្រើរួមផ្សំ៖

                ម៉េទិដូប៉ាលេប៖ ចាប់ផ្តើមពី ២៥០មក្រ/ថ្ងៃដោយចែកជា២ទៅ៣ដង រួចតំឡើងបន្តិចម្តងៗរហូតដល់ ៧៥០មក្រ
                ទៅ ១៥០០មក្រ/ថ្ងៃចែកជា ៣ដង។
ឬ ប្រើអ៊ីដ្រាឡាហ្ស៊ីន លេប ៖ ១០០មក្រ /ថ្ងៃ ដោយចែកជា ៣ទៅ៤ដង​បើចាំបាច់បង្កើនទៅដល់ ២០០មក្រ/ថ្ងៃ។

  • គេក៏អាចព្យាបាលដោយប្រើ

                ប្រូប្រាណូឡុល លេប ៖ ១០មក្រ/ថ្ងៃ តែម្តងបន្ទាប់មកដំឡើងកំរិតទៅដល់ ៤០ទៅ៨០មក្រ/ថ្ងៃ​ ចែកជា ២ដង
                យោលតាមលទ្ធផល (ពិនិត្យតាមដានជីពចរ មិនត្រូវតិចជាត ៥០ទៅ៦០ដង/នាទីឡើយ) ។
ការព្យាបាលពេលមានផ្ទៃពោះ
រំលឹក

  • Sជំងឺលើសឈាម ចូលរួមនៅក្នុងមូលសញ្ញា សរសៃឈាម តំរងនោមកើតមាននៅត្រីមាសទី៣ នៃផ្ទៃពោះ

  • ជំងឺលើសឈាមកើត តែឯង ឬមានរួមផ្សំ ទឹកនោមមានជាតិអាល់ប៊ុយមីន ហើយមានហើម ឬគ្មានហើម។
  • កាលដែលបណ្តាលអោយមានផលវិបាក ដទៃទៀត ឡូកឡំជាមួយ (អេក្លំស៊ី ដុំឈាមកក ចន្លោះសុក និងផ្ទៃស្បូន និង
  • សំរាក របប មានសូដ្យូមធម្មតា
  • ព្យាបាលដោយ ដ្យាហ្សេប៉ាមលេប ៖ ១៥មក្រ/ថ្ងៃចែកជា ៣ដង
  • ត្រួតពិនិត្យសំពាធឈាម មួយអាទិត្យក្រោយ៖ បើមិនធូរស្រាលប្រើ

កូនកើតមិនគ្រប់ខែ) ទាមទារអោយត្រួតពិនិត្យមើលសំពាធឈាមខ្ពស់។
ការពិនិត្យតាមដាន និងព្យាបាល
                មេទីលដូប៉ា លេប ៖ ៧៥០ទៅ១៥០០មក្រ /ថ្ងៃចែកជា ៣ដង
ឬ ប្រើ
            អ៊ីដ្រាឡាហ្ស៊ីន លេប ៖ ១០០មក្រ/ថ្ងៃ ចែកជា ៣ទៅ៤ដង (បើចាំបាច់អោយរហូតដល់២០០មក្រ/ថ្ងៃបាន)
  • Sការពិនិត្យតាមដានត្រូវតែធ្វើជាទៀតទាត់ (ទំងន់  សំពាធ  កំពស់ស្បូន...)

(នៅមន្ទីរពេទ្យ)
បើសណ្ឋានធ្ងន់ធ្ងរ (ហើម សំពាធឈាមខ្ពស់ ឈឺក្បាល ចង្អោរ)
ដ្យាហ្សេប៉ាម ចាក់សរសៃ ៖ ៤០មក្រ ក្នុង៥០០មល គ្លុយកូស ៥% (អាចចៀសវាងប្រកាច់ និងអាចបន្ថយសំពាធឈាមមក
ទាបបាន)។
ការព្យាបាលបែបសម្ភព ៖ ការសំរាលកូន និងសំរួលបញ្ហាអស់ទាំងនេះបាន (តាមផ្លូវទ្វារមាស បើអាចធ្វើបាន)
អេក្លំស៊ី
ប្រើអ៊ីដ្យាឡាហ្ស៊ីន (អំពូល ២០មក្រ /មល ១មល) បើលើសឈាម ដាក់អ្នកជំងឺកុំអោយប៉ះពន្លឺប្រើ៤ អំពូល/ចំណុះ២០មក្រ
លាយក្នុង ៥០០មល សេរ៉ូមផ្អែម ៥% រួចបង្ហូរ ៣០ដំណក់ក្នុង១នាទី រហូតមកដល់សំពាធឈាមប្រក្រតីភាពឡើងវិញ។
ត្រួតពិនិត្យ ល្បឿនតំណក់សេរ៉ូម ទៅតាមតួលេខសំពាធឈាម
ប្រកាច់​
ដ្យាហ្សេប៉ាម ព្យូរ លាយក្នុងសេរ៉ូម (មើលតារាងខាងលើ)
ថែទាំសំអាតជំងឺ
ព្យាបាលបែបសម្ភព ៖ វះយកកូន  ជាយថាហេតុ។

Pain (ការឈឺចាប់)


ការឈឺចាប់
            ការឈឺចាប់ជាមូលហេតុដ៏ញឹកញាប់ នៃការពិគ្រោះជំងឺ។  ការឈឺចាប់អាស្រ័យទៅនឹង  ដំណើរវិវត្តន៍ នៃជំងឺផ្សេងៗ ។ គឺជាវេទនារម្មណ៍ យោលទៅតាមបុគ្គលម្នាក់ៗ ។ ការឈឺចាប់ដូចគ្នា អាចសំដែងចេញមកខុសគ្នាទៅតាមអ្នកជំងឺពីម្នាក់ទៅ ម្នាក់  និងទៅតាមវប្បធម៌អ្នកជំងឺផង។  ពោលគឺមានភាពស្មុគស្មាញ  ដែលចោទជាបញ្ហា។ ដំណោះស្រាយមួយដែលត្រូវធ្វើ គឺត្រូវអោយមានការ ពិនិត្យរោគដោយប្រព័ន្ធមួយច្បាស់លាស់ និងអោយបានសព្វគ្រប់ តាមដែលអាចធ្វើបាន។ ជាញឹកញយ គេរកមិនឃើញមូលហេតុណាមួយច្បាស់លាស់ដែលធ្វើអោយឈឺចាប់នោះទេ បញ្ហានេះ គឺវាបណ្តាលមកពី ជំងឺចិត្តសាស្រ្ត ជះឥទ្ធិពលដល់រាងកាយ  និងដល់នាទីសរីរៈ  ក្នុងបរិការណ៍វប្បធម៌ពិសេសមួយ ។
រោគសញ្ញា គ្លីនិក
ការពិនិត្យរោគ ត្រូវបញ្ជាក់ច្បាស់ពី៖
–      ការលៈទេសៈពេលចាប់ផ្តើម ៖  គំហ៊ុក  សន្សឹមៗ  ឬរ៉ាំរ៉ៃ ។
–      ទីកន្លែងឈឺចាប់ ៖  ឈឺក្បាល  ឈឺពោះ  ឈឺទ្រូង  ឈឺសន្លាក់  ឈឺសាច់ដុំ
–      ប្រភេទនៃការឈឺចាប់ ៖ ចុក  ក្រហាយ  ឈឺរមួល  ស៉្បាស់ (កន្ត្រាក់រួញរឹង)​ ធ្ងន់ៗ ឈឺបាត់ៗ  ឬ ឈឺជាប់រហូត..
–      សញ្ញារួមផ្សំទូទៅ (គ្រុន  ហេវហត់  ចុះស្គម...) និងសញ្ញាដោយកន្លែង (ក្អក រាក  ក្អួត  រលាកក្នុងផ្លូវនោម...)
ការពិនិត្យត្រូវតែធ្វើមួយម្តងៗ លើសរីរាង្គ ឬកន្លែងណាដែលឈឺចាប់ និងលើប្រដាប់ផ្សេងទៀត ដោយវាយតំលៃពី សភាពចិត្តសាស្រ្តផង។ សំយោគព័តមានដែលទទួលបាន ក្នុងឱកាសពិនិត្យរោគខាងលើ អាចបញ្ជាក់បានពី មូលហេតុ និងអាចតំរង់ទិសដៅនៃការព្យាបាល តាមរោគសញ្ញា និងតាមមូលហេតុ បង្ករោគ ។ ជាញឹកញយ ការពិនិត្យរោគសញ្ញាច្រើនមិនបានទទួលលទ្ធផលអ្វីទេ  ដូច្នេះបង្កើតបានជា បញ្ហាទទួលបន្ទុកអ្នកជំងឺខ្លះដែលមាន សរីរាង្គដំណើរការមិនល្អ (វិបត្តិមុខងារ) ។ វាពុំមានដំណោះស្រាយណា អាចព្យាបាលបានគ្រប់សព្វទាំងអស់ទេ ក៏ប៉ុន្តែគេត្រូវតែពិនិត្យអោយម៉ត់ចត់ (ស្ទាប) បន្ថែមនូវផ្នែកណាមួយ ដែលឈឺចាប់ផង ។
ការព្យាបាល
តាមមូលហេតុបង្ករោគ
យោលតាមរោគវិនិច្ឆ័យ នៃមូលហេតុ បង្ករោគដែលមានប្រយោជន៍
–      តាមរោគសញ្ញាតាមប្រភេទនៃ ការឈឺចាប់ ៖ ចំពោះការឈឺចាប់មិនកំណត់កន្លែង ហើយចាក់ដោតទៅជាច្រើន កន្លែងដោយមាន ឬគ្មានការអស់កំលាំង មាន ឬគ្មានវិបត្តិផ្លូវចិត្ត  ៖ ស្នើសុំអោយប្រើឱសថបុរាណ ។ បើអ្នកជំងឺ ទាថ្នាំអោយៈ ប៉ារ៉ាសេតាម៉ុល លេប ៖ ១,៥ក្រ/ថ្ងៃ ចែកជា៣ដង/ថ្ងៃ x ៣ ទៅ ៥ថ្ងៃ ។
–      ឈឺក្បាល ព្យាបាលដូចគ្នា
–      ចំពោះការឈឺចាប់ តាមសន្លាក់
•មកពីការប៉ះទង្គិច (ជំងឺសន្លាក់)
អាស៊ីតអាសេទីសាលីស៊ីលិច (អា.អា.អេស)
មនុស្សធំ ៖ ៣ក្រ/ថ្ងៃ ចែកជា ៣ដង
ក្មេង ៖  ៥០មក្រ/គក្រ/ថ្ងៃ ដោយចែកជា៣ដង x ៣ទៅ ៥ថ្ងៃ
•ជំងឺរលាក (អាំងហ្លា ម៉ាស្យុង) ដែលឈឺខ្លាំងពេលយប់ ៖ ជំងឺខូចសន្លាក់ស្រួច
រកមូលហេតុឆ្លងេមរោគ ៖ រលាកសន្លាក់ (មានចាក់បូម  ជាយថាហេតុ  វះបង្ហូរទឹកឬទេ?) ប្រើអង់ទីប៊ីយោទិក
បើ អា.អា.អេស ៖ គ្មានប្រសិទ្ធភាពប្រឆាំង និងជំងឺរលាកទេ អោយអាំងដូមេតាស៊ីន លេប ៖
មនុស្សធំ ៖ ៥០០ ទៅ ១០០០មក្រ/ថ្ងៃ ចែកជា ៣ដង x១៥ថ្ងៃយ៉ាងតិច
ក្មេង ៖​ ១០០ ទៅ ៣០០ មក្រ/ថ្ងៃ ចែកជា៣ដង x ១៥ថ្ងៃយ៉ាងតិច
បង្ការជាមុន (អោយបរិភោគផ្លែឈើ បន្លែបៃតង...)។ បើធ្វើមិនបានទេ ត្រូវបង្ការដោយប្រឱសថតែម្តងៈ
ជីវជាតិសេ ៥០ ទៅ ១០០មក្រ/ថ្ងៃ (ទាំងចាស់ ទាំងក្មេង)
–      ការឈឺចាប់បែបស្ប៉ាស់ (កន្រ្តាក់រួញរឹង)៖
•ផ្លូវអាហារ ៖ ទំលាកដង្កូរ  ព្រូនពោះវៀន  ហាមអោយ អា.អា.អេស (អាចធ្វើអោយដំបៅក្រពះ) តាមទំហំនៃ ការឈឺចាប់ គេប្រើ៖
ប៊ុយទីលអ៊ីយ៉ូស៊ីន លេប៖
មនុស្សធំ ៖ ៣០ទៅ៦០ មក្រ/ថ្ងៃ ដោយចែកជា ៣ដង x ៣ទៅ៥ថ្ងៃ
បើឈឺខ្លាំង ៖
អាត្រូពីនចាក់ ៖
មនុស្សធំ ៖ ០,៥ទៅ១មក្រ ចាក់ក្រោមស្បែក
ក្មេង ៖ ០,០៧ ទៅ ០,០២ មក្រ/គក្រ ចាក់ក្រោមស្បែក
•ប្រដាប់បន្ត ពូជ នោម និង ប្រមាត់... ព្យាបាលដូចគ្នា  បន្ថែមពីលើនោះគេអាចរួមផ្សំ នរអាមីដូពីនីន ចាក់ បើ មាន(និង មានចុះឈ្មោះថ្នាំនេះទៅក្នុងបញ្ជីរឱសថជាតិផង)
មនុស្សធំ ៖ ៥០០មក្រ ចាក់សាច់ដុំ  ឬចាក់សរសៃយឺតៗ
ការឈឺចាប់ដោយជំងឺវិវត្ត ខ្លាំងបំផុត (ឧទាហរណ៍ មហារីក)