ជំងឺលើសឈាម ឬ សំពាធឈាមឡើង
- ការវាស់សំពាធឈាម ត្រូវធ្វើសារចុះឡើងច្រើនដងលើអ្នកជំងឺដេក និងសំរាកស្ងៀម
- Sយើងនិងធ្វើការ ព្យាបាលជំងឺលើសឈាមណាពិតៗ ហើយជាប់ជាប្រចាំ គឺលើសពី ១៦០/៩០ មមបារ៉ត
ចំពោះមនុស្សចាស់ និងលើសពី ១៤០/៩០មមបារ៉ត ចំពោះស្រ្តីមានគ៌ត
- Sការព្យាបាលដែលបានចាប់ផ្តើមហើយ ត្រូវអោយមានលទ្ធភាពតាមដាន និងត្រួតពិនិត្យជាទៀងទាត់។
បើពុំដូច្នេះទេវាអាចបណ្តាលអោយមានផលអាក្រក់រិតតែធ្ងន់ធ្ងរថែតទៀត។
ការព្យាបាលស្រ្តីមិន មានផ្ទៃពោះ
លើសឈាមហៅ (លើសឈាមឯងៗ)
គេមិនអាចរកឃើញបុព្វហេតុអោយបានច្បាស់លាស់ឡើយ
- Sអោយរបបអាហារសូដ្យូមតិច ពិនិត្យអ្នកជំងឺជាថ្មី ៨ថ្ងៃ ក្រោយមក
Sបើសំពាធនៅលើស ១៦០/៩០មមបារ៉ត ៖ព្យាបាលដោយប្រើឱសថ
អ៊ីដ្រូក្លូរ៉ូត្យាហ្ស៊ីដ លេប ៖ ៥០មក្រ ក្នុងមួយថ្ងៃ
រួមប្រើ ប៉ូតាស្យូមបន្ថែមផង (ប៉ូតាស្យូមក្លរួលេប) ឬបើល្អ ៖ ណែនាំអោយបរិភោគចេក ជាដើម។
- Sបើគ្មានធូរស្រាល (៨ថ្ងៃក្រោយ) ប្រើរួមផ្សំ៖
ម៉េទិដូប៉ាលេប៖ ចាប់ផ្តើមពី ២៥០មក្រ/ថ្ងៃដោយចែកជា២ទៅ៣ដង រួចតំឡើងបន្តិចម្តងៗរហូតដល់ ៧៥០មក្រ
ទៅ ១៥០០មក្រ/ថ្ងៃចែកជា ៣ដង។
ឬ ប្រើអ៊ីដ្រាឡាហ្ស៊ីន លេប ៖ ១០០មក្រ /ថ្ងៃ ដោយចែកជា ៣ទៅ៤ដងបើចាំបាច់បង្កើនទៅដល់ ២០០មក្រ/ថ្ងៃ។
- គេក៏អាចព្យាបាលដោយប្រើ
ប្រូប្រាណូឡុល លេប ៖ ១០មក្រ/ថ្ងៃ តែម្តងបន្ទាប់មកដំឡើងកំរិតទៅដល់ ៤០ទៅ៨០មក្រ/ថ្ងៃ ចែកជា ២ដង
យោលតាមលទ្ធផល (ពិនិត្យតាមដានជីពចរ មិនត្រូវតិចជាត ៥០ទៅ៦០ដង/នាទីឡើយ) ។
ការព្យាបាលពេលមានផ្ទៃពោះ
រំលឹក
- Sជំងឺលើសឈាម ចូលរួមនៅក្នុងមូលសញ្ញា សរសៃឈាម តំរងនោមកើតមាននៅត្រីមាសទី៣ នៃផ្ទៃពោះ
- ជំងឺលើសឈាមកើត តែឯង ឬមានរួមផ្សំ ទឹកនោមមានជាតិអាល់ប៊ុយមីន ហើយមានហើម ឬគ្មានហើម។
- កាលដែលបណ្តាលអោយមានផលវិបាក ដទៃទៀត ឡូកឡំជាមួយ (អេក្លំស៊ី ដុំឈាមកក ចន្លោះសុក និងផ្ទៃស្បូន និង
- សំរាក របប មានសូដ្យូមធម្មតា
- ព្យាបាលដោយ ដ្យាហ្សេប៉ាមលេប ៖ ១៥មក្រ/ថ្ងៃចែកជា ៣ដង
- ត្រួតពិនិត្យសំពាធឈាម មួយអាទិត្យក្រោយ៖ បើមិនធូរស្រាលប្រើ
កូនកើតមិនគ្រប់ខែ) ទាមទារអោយត្រួតពិនិត្យមើលសំពាធឈាមខ្ពស់។
ការពិនិត្យតាមដាន និងព្យាបាល
មេទីលដូប៉ា លេប ៖ ៧៥០ទៅ១៥០០មក្រ /ថ្ងៃចែកជា ៣ដង
ឬ ប្រើ
អ៊ីដ្រាឡាហ្ស៊ីន លេប ៖ ១០០មក្រ/ថ្ងៃ ចែកជា ៣ទៅ៤ដង (បើចាំបាច់អោយរហូតដល់២០០មក្រ/ថ្ងៃបាន)
- Sការពិនិត្យតាមដានត្រូវតែធ្វើជាទៀតទាត់ (ទំងន់
សំពាធ កំពស់ស្បូន...)
(នៅមន្ទីរពេទ្យ)
បើសណ្ឋានធ្ងន់ធ្ងរ (ហើម សំពាធឈាមខ្ពស់ ឈឺក្បាល ចង្អោរ)
ដ្យាហ្សេប៉ាម ចាក់សរសៃ ៖ ៤០មក្រ ក្នុង៥០០មល គ្លុយកូស ៥% (អាចចៀសវាងប្រកាច់ និងអាចបន្ថយសំពាធឈាមមក
ទាបបាន)។
ការព្យាបាលបែបសម្ភព ៖ ការសំរាលកូន និងសំរួលបញ្ហាអស់ទាំងនេះបាន (តាមផ្លូវទ្វារមាស បើអាចធ្វើបាន)
អេក្លំស៊ី
ប្រើអ៊ីដ្យាឡាហ្ស៊ីន (អំពូល ២០មក្រ /មល ១មល) បើលើសឈាម ដាក់អ្នកជំងឺកុំអោយប៉ះពន្លឺប្រើ៤ អំពូល/ចំណុះ២០មក្រ
លាយក្នុង ៥០០មល សេរ៉ូមផ្អែម ៥% រួចបង្ហូរ ៣០ដំណក់ក្នុង១នាទី រហូតមកដល់សំពាធឈាមប្រក្រតីភាពឡើងវិញ។
ត្រួតពិនិត្យ ល្បឿនតំណក់សេរ៉ូម ទៅតាមតួលេខសំពាធឈាម
ប្រកាច់
ដ្យាហ្សេប៉ាម ព្យូរ លាយក្នុងសេរ៉ូម (មើលតារាងខាងលើ)
ថែទាំសំអាតជំងឺ
ព្យាបាលបែបសម្ភព ៖ វះយកកូន
ជាយថាហេតុ។
No comments:
Post a Comment
Note: Only a member of this blog may post a comment.