ការឈឺចាប់ជាមូលហេតុដ៏ញឹកញាប់ នៃការពិគ្រោះជំងឺ។ ការឈឺចាប់អាស្រ័យទៅនឹង ដំណើរវិវត្តន៍ នៃជំងឺផ្សេងៗ ។ គឺជាវេទនារម្មណ៍ យោលទៅតាមបុគ្គលម្នាក់ៗ ។ ការឈឺចាប់ដូចគ្នា អាចសំដែងចេញមកខុសគ្នាទៅតាមអ្នកជំងឺពីម្នាក់ទៅ ម្នាក់
និងទៅតាមវប្បធម៌អ្នកជំងឺផង។ ពោលគឺមានភាពស្មុគស្មាញ ដែលចោទជាបញ្ហា។ ដំណោះស្រាយមួយដែលត្រូវធ្វើ គឺត្រូវអោយមានការ ពិនិត្យរោគដោយប្រព័ន្ធមួយច្បាស់លាស់ និងអោយបានសព្វគ្រប់ តាមដែលអាចធ្វើបាន។ ជាញឹកញយ គេរកមិនឃើញមូលហេតុណាមួយច្បាស់លាស់ដែលធ្វើអោយឈឺចាប់នោះទេ បញ្ហានេះ គឺវាបណ្តាលមកពី ជំងឺចិត្តសាស្រ្ត ជះឥទ្ធិពលដល់រាងកាយ
និងដល់នាទីសរីរៈ ក្នុងបរិការណ៍វប្បធម៌ពិសេសមួយ ។
រោគសញ្ញា គ្លីនិក
ការពិនិត្យរោគ ត្រូវបញ្ជាក់ច្បាស់ពី៖
–
ការលៈទេសៈពេលចាប់ផ្តើម ៖
គំហ៊ុក សន្សឹមៗ ឬរ៉ាំរ៉ៃ ។
–
ទីកន្លែងឈឺចាប់ ៖
ឈឺក្បាល ឈឺពោះ ឈឺទ្រូង ឈឺសន្លាក់ ឈឺសាច់ដុំ
–
ប្រភេទនៃការឈឺចាប់ ៖ ចុក
ក្រហាយ ឈឺរមួល ស៉្បាស់ (កន្ត្រាក់រួញរឹង) ធ្ងន់ៗ ឈឺបាត់ៗ
ឬ ឈឺជាប់រហូត..
–
សញ្ញារួមផ្សំទូទៅ (គ្រុន
ហេវហត់ ចុះស្គម...) និងសញ្ញាដោយកន្លែង (ក្អក រាក
ក្អួត រលាកក្នុងផ្លូវនោម...)
ការពិនិត្យត្រូវតែធ្វើមួយម្តងៗ លើសរីរាង្គ ឬកន្លែងណាដែលឈឺចាប់ និងលើប្រដាប់ផ្សេងទៀត ដោយវាយតំលៃពី សភាពចិត្តសាស្រ្តផង។ សំយោគព័តមានដែលទទួលបាន ក្នុងឱកាសពិនិត្យរោគខាងលើ អាចបញ្ជាក់បានពី មូលហេតុ និងអាចតំរង់ទិសដៅនៃការព្យាបាល តាមរោគសញ្ញា និងតាមមូលហេតុ បង្ករោគ ។ ជាញឹកញយ ការពិនិត្យរោគសញ្ញាច្រើនមិនបានទទួលលទ្ធផលអ្វីទេ ដូច្នេះបង្កើតបានជា បញ្ហាទទួលបន្ទុកអ្នកជំងឺខ្លះដែលមាន សរីរាង្គដំណើរការមិនល្អ (វិបត្តិមុខងារ) ។ វាពុំមានដំណោះស្រាយណា អាចព្យាបាលបានគ្រប់សព្វទាំងអស់ទេ ក៏ប៉ុន្តែគេត្រូវតែពិនិត្យអោយម៉ត់ចត់ (ស្ទាប) បន្ថែមនូវផ្នែកណាមួយ ដែលឈឺចាប់ផង ។
ការព្យាបាល
តាមមូលហេតុបង្ករោគ
យោលតាមរោគវិនិច្ឆ័យ នៃមូលហេតុ បង្ករោគដែលមានប្រយោជន៍
–
តាមរោគសញ្ញាតាមប្រភេទនៃ ការឈឺចាប់ ៖ ចំពោះការឈឺចាប់មិនកំណត់កន្លែង ហើយចាក់ដោតទៅជាច្រើន កន្លែងដោយមាន ឬគ្មានការអស់កំលាំង មាន ឬគ្មានវិបត្តិផ្លូវចិត្ត ៖ ស្នើសុំអោយប្រើឱសថបុរាណ ។ បើអ្នកជំងឺ ទាថ្នាំអោយៈ ប៉ារ៉ាសេតាម៉ុល លេប ៖ ១,៥ក្រ/ថ្ងៃ ចែកជា៣ដង/ថ្ងៃ x ៣ ទៅ ៥ថ្ងៃ ។
–
ឈឺក្បាល ព្យាបាលដូចគ្នា
–
ចំពោះការឈឺចាប់ តាមសន្លាក់
•មកពីការប៉ះទង្គិច (ជំងឺសន្លាក់)
អាស៊ីតអាសេទីសាលីស៊ីលិច (អា.អា.អេស)
មនុស្សធំ ៖ ៣ក្រ/ថ្ងៃ ចែកជា ៣ដង
ក្មេង ៖
៥០មក្រ/គក្រ/ថ្ងៃ ដោយចែកជា៣ដង x ៣ទៅ ៥ថ្ងៃ
•ជំងឺរលាក (អាំងហ្លា ម៉ាស្យុង) ដែលឈឺខ្លាំងពេលយប់ ៖ ជំងឺខូចសន្លាក់ស្រួច
រកមូលហេតុឆ្លងេមរោគ ៖ រលាកសន្លាក់ (មានចាក់បូម
ជាយថាហេតុ វះបង្ហូរទឹកឬទេ?) ប្រើអង់ទីប៊ីយោទិក
បើ អា.អា.អេស ៖ គ្មានប្រសិទ្ធភាពប្រឆាំង និងជំងឺរលាកទេ អោយអាំងដូមេតាស៊ីន លេប ៖
មនុស្សធំ ៖ ៥០០ ទៅ ១០០០មក្រ/ថ្ងៃ ចែកជា ៣ដង x១៥ថ្ងៃយ៉ាងតិច
ក្មេង ៖ ១០០ ទៅ ៣០០ មក្រ/ថ្ងៃ ចែកជា៣ដង x ១៥ថ្ងៃយ៉ាងតិច
បង្ការជាមុន (អោយបរិភោគផ្លែឈើ បន្លែបៃតង...)។ បើធ្វើមិនបានទេ ត្រូវបង្ការដោយប្រឱសថតែម្តងៈ
ជីវជាតិសេ ៥០ ទៅ ១០០មក្រ/ថ្ងៃ (ទាំងចាស់ ទាំងក្មេង)
–
ការឈឺចាប់បែបស្ប៉ាស់ (កន្រ្តាក់រួញរឹង)៖
•ផ្លូវអាហារ ៖ ទំលាកដង្កូរ
ព្រូនពោះវៀន ហាមអោយ អា.អា.អេស (អាចធ្វើអោយដំបៅក្រពះ) តាមទំហំនៃ ការឈឺចាប់ គេប្រើ៖
ប៊ុយទីលអ៊ីយ៉ូស៊ីន លេប៖
មនុស្សធំ ៖ ៣០ទៅ៦០ មក្រ/ថ្ងៃ ដោយចែកជា ៣ដង x ៣ទៅ៥ថ្ងៃ
បើឈឺខ្លាំង ៖
អាត្រូពីនចាក់ ៖
មនុស្សធំ ៖ ០,៥ទៅ១មក្រ ចាក់ក្រោមស្បែក
ក្មេង ៖ ០,០៧ ទៅ ០,០២ មក្រ/គក្រ ចាក់ក្រោមស្បែក
•ប្រដាប់បន្ត ពូជ នោម និង ប្រមាត់... ព្យាបាលដូចគ្នា
បន្ថែមពីលើនោះគេអាចរួមផ្សំ នរអាមីដូពីនីន ចាក់ បើ មាន(និង មានចុះឈ្មោះថ្នាំនេះទៅក្នុងបញ្ជីរឱសថជាតិផង)
មនុស្សធំ ៖ ៥០០មក្រ ចាក់សាច់ដុំ
ឬចាក់សរសៃយឺតៗ
ការឈឺចាប់ដោយជំងឺវិវត្ត ខ្លាំងបំផុត (ឧទាហរណ៍ មហារីក)
No comments:
Post a Comment
Note: Only a member of this blog may post a comment.